leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Nguyen Van Nghia ថ្លែងនៅកិច្ចប្រជុំ

យោងតាមរបាយការណ៍របស់នាយកដ្ឋានបណ្តុះបណ្តាលយោធាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៧ ខែសីហា សមាជិកសរុបចំនួន ១៨២ នាក់ដែលចូលរួមការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២០ បានបង្ហាញវត្តមាននៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Mieu Mon ហើយត្រូវបានធ្វើតេស្តរកជំងឺ Covid-19 តាមការកំណត់។ នៅកិច្ចប្រជុំ តំណាងអង្គភាពទាំងអស់ បានរាយការណ៍ពីលទ្ធផលនៃការត្រៀមរៀបចំសម្រាប់ការចេញដំណើររបស់កងទ័ព ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែសីហា។

លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងឡាយ ព្រមទាំងស្នើឱ្យអង្គភាពទាំងអស់រៀបចំឱ្យបានល្អនូវគ្រប់បែបយ៉ាង មុនពេលចាកចេញទៅចូលរួម Army Games ក៏ដូចជារក្សាសុវត្ថិភាពផងដែរ។ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានកត់សម្គាល់ថា សមាជិកទាំងឡាយត្រូវសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ជួយគ្នាទៅវិញទៅមក រក្សាសុខភាពឱ្យបានល្អ ដើម្បីសម្រេចបានសមិទ្ធិផលខ្ពស់បំផុត។

leftcenterrightdel
តំណាងនាយកដ្ឋានពេទ្យយោធា ប្រគល់សម្ភារៈវេជ្ជសាស្រ្តយោធាដល់ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ឆ្នាំ ២០២០

* នារសៀលថ្ងៃដដែល តំណាងនាយកដ្ឋានពេទ្យយោធា បានរៀបចំពិធីប្រគល់សម្ភារៈវេជ្ជសាស្រ្តយោធាដល់អង្គភាពកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang