leftcenterrightdel
លោកវរសេនីយ៍ឯក Le Vu Huy ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកវរសេនីយឯក Le Vu Huy បានបញ្ជាក់ថា ការតាំងពិព័រណ៍អំពីផ្ទះមិត្តភាព នឹងជាឱកាសមួយដើម្បីបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិវៀតណាម ក៏ដូចជារូបភាពរបស់កងទ័ពប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ។

យោងតាមការគ្រោងទុក ការតាំងពិព័រណ៍នេះមានផ្នែកសំខាន់ចំនួន ៣ រួមមាន៖ អត្តសញ្ញាណវប្បធម៌របស់វៀតណាម សកម្មភាពយោធា ការពារជាតិវៀតណាម និងសកម្មភាពកិច្ចការបរទេសការពារជាតិ វៀតណាម - សហព័ន្ធរុស្ស៊ី ។ ក្នុងចំណោមនោះ កេត្តិ៍ដំណែលជាប្រវត្តិសាស្ត្រយោធាសំខាន់ៗ ដូចជាកេត្តិ៍ដំណែល Dien Bien Phu តំបន់ផ្លូវរូងក្រោមដី Cu Chi វិមានឯករាជ្យ (Dinh Doc Lap) ឬឧបករណ៍ KIT ធ្វើតេស្តវីរុស SARS-CoV-2 ផលិតដោយវិទ្យាស្ថានពេទ្យយោធា នឹងត្រូវបានណែនាំនៅក្នុងផ្នែកស្តីពីសកម្មភាពយោធា ការពារវៀតណាម៕

បកប្រែដោយ Huyen Trang