leftcenterrightdel
ក្រុមរថក្រោះរាយការណ៍អំពីខ្លឹមសារនៃការប្រកួត

តំណាងអង្គភាពកាំភ្លើងធំ និងអង្គភាពរថក្រោះបានជម្រាបជូនថា បន្ទាប់ពីទទួលភារកិច្ច ក្រុមទាំងអស់តែងតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីហ្វឹកហាត់ ពុះពាររាល់ការលំបាក និងការប្តេជ្ញាចិត្តក្នុងការប្រកួតប្រជែង ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ទន្ទឹមនឹងនោះ ក្រុមទាំងអស់ក៏បានរៀនភាសាបរទេសដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយក្រុមប្រកួតនៃប្រទេសដទៃទៀតនៅ Army Games ឆ្នាំ ២០២០ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី Thai Van Minh បានលើកសរសើរចំពោះស្មារតីទំនួលខុសត្រូវ ការខិតខំប្រឹងប្រែង ការពុះពារការលំបាកក្នុងការហ្វឹកហាត់របស់ក្រុមទាំងពីរ។ លោកក៏បានស្នើឲ្យក្រុមទាំងពីរបន្តខិតខំអនុវត្តខ្លឹមសារនៃការប្រកួតប្រជែង កែសំរួល​ពេលវេលាហ្វឹកហាត់ឲ្យសមស្របដើម្បីធានាសុខភាព សុវត្ថិភាព និងស្មារតីល្អបំផុតនៅពេលចូលរួមការប្រកួត៕

បកប្រែដោយ Huyen Trang