leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ ASPC នៅប្រទេសវៀតណាមកាលពីខែឧសភា ឆ្នាំ ២០១០ (រូបថត៖ ​admm.vn) 

 

ASPC បានក្លាយជាសកម្មភាពប្រចាំឆ្នាំរបស់ ARF ចាប់តាំងពីឆ្នាំ ២០០៤ មក។ ASPC មានគោលដៅសំខាន់គឺបង្កើនការចូលរួមពីមន្រ្តីការពារជាតិ ARF និងកិច្ចសហប្រតិបត្តិការលើការកសាងទំនុកទុកចិត្ដក្នុងវិស័យការពារជាតិក្នុងក្របខ័ណ្ឌ ARF ព្រមទាំងរៀបចំកិច្ចសន្ទនារវាងមន្រ្តីការពារជាតិ អ្នកការទូតអ្នកជំនាញស្រាវជ្រាវយោធា បង្កើនការជឿទុកចិត្តគ្នានិងការយោគយល់គ្នាក្នុងចំណោមមន្រ្តីការពារជាតិ  និងលើកកំពស់តួនាទីនិងកិត្យានុភាពរបស់ ARF ។

នៅឆ្នាំ ២០២០ ក្រសួងការពារប្រទេសវៀតណាមបានកំណត់អាទិភាពចំបងគឺពង្រឹងសាមគ្គីភាពក្នុងតំបន់និងធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូសន្ទនានានា និងស្វែងរកទម្រង់សហប្រតិបត្តិការថ្មីឱ្យមានប្រសិទ្ធិភាពនិងបម្រើផលប្រយោជន៍រួមរបស់អាស៊ានក្នុងស្មារតីជោគជ័យនៃប្រធានអាស៊ានឆ្នាំ ២០២០ គឺជាជោគជ័យរួមរបស់អាស៊ាន។ ចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់អាស៊ាន ហើយរវាងអាស៊ាននិងដៃគូនានាបានបង្ហាញត្រឹមត្រូវតាមស្មាតីនៃប្រធានបទក្នុងឆ្នាំអាស៊ាន ២០២០ គឺ "ភាពស្អិតរមួតនិងការឆ្លើយតប " ដែលក្នុងនោះមានការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការការពារជាតិអាស៊ាន(ADSOM) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM បូក) និងការធ្វើហាត់សមពេទ្យយោធាអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ...។

ក្នុងបរិបទនេះ ការដែលក្រសួងការពារប្រទេសវៀតណាមរៀបចំកិច្ចប្រជុំ ASPC ជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូ គឺបង្ហាញពីកិច្ចខិតខំលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាព  ក៏ដូចជាការយកចិត្ដទុកដាក់និងការផ្ដល់អាទិភាពក្នុងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌ ARF។ យើងជឿជាក់យ៉ាងមុតមាំថា ASPC-17 នឹងទទួលជោគជ័យ តាមរយៈនោះបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងតួនាទី ARF ដូចជាវេទិកាសន្ទនានយោបាយនិងសន្ដិសុខពហុភាគីដ៏សំខាន់ៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

បកប្រែដោយ Pham Diep