leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សរសេរក្នុងសៀវភៅកំរងអនុស្សាវរីយ៍នៅឯស្តូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្តល់អំណោយ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ​ក្រីក្រ

នៅកេរ្តិ៍តំណែលប្រវត្ដិសាស្ដ្រតំបន់សុវត្ថិភាព (ATK) នៃស្រុក Dinh Hoa  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញជាអធិបតីក្នុងពិធីអុជធូប ហើយនិងសរសេរក្នុងសៀវភៅកំរងអនុស្សាវរីយ៍នៅឯស្តូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ បន្ទាប់មក លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានទៅទស្សនាកេរ្តិ៍តំណែលប្រវត្ដិសាស្ដ្រខ្ទម Tin Keo និងចូលរួមពិធីបើកទិវាវប្បធម៌កងទ័ពនិងប្រជាជននៅឃុំ Phu Dinh ស្រុក Dinh Hoa។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនឆ្ពោះទៅខួបលើកទី ៣០ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និង៧៥ ឆ្នាំ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ។ សកម្មភាពទាំងអស់នេះក្នុងបំណងផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិនៃការកកើត ការប្រយុទ្ធ និងការរីកចម្រើនរបស់កងទ័ពប្រជាជនវៀតណាម របស់អគ្គស្នងការដ្ឋាននយោបាយ  អំពីទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងអត្ថន័យដ៏ធំធេងនៃទិវាការពារជាតិដោយប្រជាជនទាំងមូល រួមទាំងតម្លៃប្រវត្តិសាស្ត្រនៃមូលដ្ឋានបដិវត្តន៍ ATK Viet Bac  ជាកន្លែងដែលស្ថាប័នគណៈកម្មាធិការមជ្ឈិមបក្ស លោកប្រធានហូជីមិញ និងស្ថាប័ន អង្គភាពនានាចំណុះគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានធ្វើការក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង។ ដោយហេតុនេះ ជំរុញឱ្យយុវជនជំនាន់ក្រោយបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ មោទនភាពជាតិ និងប្រពៃណី "ផឹកទឹកនឹកប្រភព" ព្រមទាំង​ពង្រឹង និងពង្រីកធ្លុងមហាសាមគ្គីជាតិ និងគុណតម្លៃនៃអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូច​ជាលើកកំពស់សិលធ៌ម និងរូបភាពដ៏​ថ្លៃថ្នូរបស់កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan