ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ នារសៀលថ្ងៃទី ១០ មករា នៅរដ្ឋធានីវៀងច័ន្ទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាជាមួយលោក Bounnhang Vorachit អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ និងលោក Thongsing Thammavong អតីតនាយករដ្ឋមន្ត្រីឡាវ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយលោក Bounnhang Volachit អតីតអគ្គលេខាបក្ស និងជាអតីតប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn)

នៅក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លារបស់អតីតថ្នាក់ដឹកនាំឡាវចំពោះទំនាក់ទំនងពិសេសវៀតណាម - ឡាវ ហើយសង្ឃឹមថា ជាមួយប្រជាប្រិយ្យភាព និងបទពិសោធន៍របស់ខ្លួន អតីតថ្នាក់ដឹកនាំឡាវនឹងបន្តគាំទ្រ និងរួមចំណែកផ្តល់មតិដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយ លោក Thongsing Thammavong អតីតនាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn)

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ បណ្តាថ្នាក់ដឹកនាំបានឯកភាពបន្តយកចិត្តទុកដាក់លើការអប់រំ និងការផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីមិត្តភាព សាមគ្គីភាពពិសេស និងទំនាក់ទំនងដ៏ស្មោះត្រង់រវាងវៀតណាម និងឡាវ បន្តរួមដៃគ្នាជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីទទួលបានជ័យជំនះកាន់តែច្រើន៕

បកប្រែដោយ​ Thanh Cong