ក្នុងបរិយាកាសដ៏រំជួលចិត្ត ក្រុមការងារបានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ  និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយនឹងកម្មាភិបាល និងយុទ្ធជន និងយុវជនស្ម័គ្រចិត្តវ័យក្មេងដែលបានតស៊ូ និងពលីជីវិតនៅសមភូមិ Dien Bien Phu រួមចំណែកក្នុងជ័យជំនះជាប្រវត្តិសាស្ត្រ "Dien Bien Phu"។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខអតីតយុទ្ធជន Nguyen Huu Chap ដែលចូលរួមយុទ្ធនាកា Dien Bien Phu

* នារសៀលថ្ងៃដដែល ក្រុមការងារបានចុះសួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន Nguyen Huu Chap កើតឆ្នាំ ១៩៣១ នៅក្នុងសង្កាត់ Him Lam និងអតីតយុទ្ធជន Nguyen Viet Diem កើតឆ្នាំ ១៩៣០ នៅក្នុងសង្កាត់ Thanh Binh ទីក្រុង Dien Bien Phu ដែលចូលរួមក្នុងយុទ្ធនាការ Dien Bien Phu ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ជូនអំណោយអតីតយុទ្ធជន Nguyen Viet Diem ដែលចូលរួមយុទ្ធនាកា Dien Bien Phu

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានសួរសុខទុក្ខអតីតយុទ្ធជនដែលចូលរួមយុទ្ធនាការ Dien Bien Phu និងក្រុមគ្រួសារ; លោកស្រីបានសម្តែងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ តាងនាមឱ្យក្រុមការងារ លោកស្រី Vo Thi Anh Xuan បានជូនពរអតីតយុទ្ធជនមានសុខភាពល្អ ធ្វើជាទីពឹងបង្អែកសម្រាប់កូនចៅបន្ដមរតកប្រពៃណីរបស់បុព្វបុរស ទន្ទឹមនឹងនោះ លើកតម្កើងប្រពៃណីដ៏ល្អប្រពៃរបស់ “កងទ័ព​អ៊ំហូ” រក្សាស្មារតី “យុទ្ធជន Dien Bien” បន្តរួមចំណែក ខិតខំកសាងមាតុភូមិឲ្យកាន់តែរីកចម្រើន ស្រស់ស្អាត​ និងស៊ីវិល័យ។

* នារសៀលថ្ងៃទី ២១ មេសា ដដែល លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan និងក្រុមការងារបានទៅទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu៕

បកប្រែដោយ Thanh Cong