នៅក្នុងជំនួប លោកស្រី Le Thi Thuy លេខាគណៈកម្មាធិការបក្សខេត្ត Ha Nam បានសម្តែងនូវក្តីសប្បាយរីករាយក្នុងការទទួលស្វាគមន៍លោក Nong Shengwen និងគណៈប្រតិភូអាជ្ញាធរទីក្រុងមកបំពេញទស្សនកិច្ចការងារនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកស្រី Le Thi Thuy បានមានប្រសាសន៍ថា ជាមួយនឹងបរិយាកាសវិនិយោគអំណោយផល ខេត្ត Ha Nam ជាគោលដៅសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេសជាច្រើន ក្នុងនោះមានគម្រោងចំនួន ៤៦ របស់អ្នកវិនិយោគចិន ដែលមានទុនចុះបញ្ជីជាង ៤១៤ លានដុល្លារអាមេរិក។ បច្ចុប្បន្ន សហគ្រាសទាំងនេះកំពុងប្រតិបត្តិការក្នុងផលិតកម្ម និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព ហើយកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ បង្កើតការងារសម្រាប់ពលករ; នាំមកនូវប្រាក់ចំណេញដល់អង្គភាពអាជីវកម្ម និងរួមចំណែកដល់ការអភិវឌ្ឍរបស់ខេត្ត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបការងារ (រូបថត៖ vnanet.vn)

លោក Nong Shengwen បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្ត Ha Nam។ លោក Nong Shengwen បានសង្ឃឹមថា នាពេលខាងមុខ ទីក្រុងណាននីង និងខេត្ត Ha Nam នឹងកសាងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្ម កសិកម្ម គមនាគមន៍ logistics; ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍។ល។ ទន្ទឹមនឹងនោះ លោក Nong Shengwen សូមគោរពអញ្ជើញថ្នាក់ដឹកនាំខេត្ត Ha Nam ចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំផ្លាស់ប្តូររវាងបណ្តាខេត្ត និងទីក្រុងនៅច្រករបៀងសេដ្ឋកិច្ចណាននីង - ហាណូយ នៅខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីបង្កើនការយល់ដឹង និងបង្កើនកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរនិយាយរួម និងមូលដ្ឋានទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Huyen Trang