លោក Wautabouna Ouattara បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម នាពេលកន្លងមក ហើយសម្តែងនូវបំណងចង់រៀនបទពិសោធន៍ពីទម្រង់អភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាម។ លោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកូតឌីវ័រ ដែលជាដៃគូប្រពៃណី និងមិត្តភាពរបស់វៀតណាមនៅអាហ្វ្រិក។

leftcenterrightdel
លោកស្រី Nguyen Minh Hang និងលោក Wautabouna Ouattara (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កូតឌីវ័រនាពេលកន្លងមក។ ភាគីទាំងពីរបានបញ្ជាក់ថា នៅមានសក្ដានុពលច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម វប្បធម៌ កីឡា...។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Nguyen Minh Hang បានជួបសម្ដែងការគួរសមជាមួយលោក Konate Sidiki អនុប្រធានសភា និងចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-កូតឌីវ័រ ដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូតឌីវ័រ៕

បកប្រែដោយ Thuy Anh