កិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃ COP28 គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់បំផុតប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុ។ ឆ្នាំ២០២៣ ក៏ជាពេលវេលាបញ្ចប់ជុំទី១ នៃការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងជាសាកលស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដំណាក់កាល ២០១៥-២០២៣។ សន្និសីទនេះគឺជាឱកាសដ៏សំខាន់សម្រាប់មេដឹកនាំជាន់ខ្ពស់នៃប្រទេសនានាពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបាន និងកំណត់វិស័យអាទិភាពសម្រាប់សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។ នេះក៏ជាវេទិកាមួយសម្រាប់ប្រទេសនានាបន្ត ការសន្យាធ្វើសកម្មភាពថ្មីកាន់តែខ្លាំងក្លាថែមទៀតក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឆ្ពោះទៅសម្រេចគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស។

នៅ COP26 (២០២១) វៀតណាមបានសន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ដោយប្រភពធនធានក្នុងស្រុក និងការគាំទ្រពីអន្តរជាតិ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំនោម ៣ ប្រទេសកំពុងអភិវឌ្ឍដំបូងគេដែលចូលរួមក្នុងសេចក្តីថ្លែងការណ៍នយោបាយបង្កើតភាពជាដៃគូសម្រាប់ការធ្វើបរិវត្តកម្មថាមពលដោយ សមធម៌ (JETP) ហើយកំពុងបំពេញ យ៉ាងមមាញឹក និង គ្រោងប្រកាសផែនការកៀងគរប្រភពធនធាន JETP នៅ COP28៕

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក

ការដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ COP28 គឺជាឱកាសសម្រាប់វៀតណាមបង្ហាញយ៉ាងម៉ឺងម៉ាត់នូវសារនៃការទទួលខុសត្រូវ គំនិតផ្តួចផ្តើម និងភាពសកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលរួមនៃការប្រែប្រួលអាកាសធាតុ។ អាស្រ័យលើនេះ វាជួយសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់អំពីគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់វៀតណាមដើម្បីសម្រេចបាននូវការសន្យា និងការខិតខំប្រឹងប្រែង ក៏ដូចជាការលំបាក និងបញ្ហាប្រឈមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

សម្រាប់ UAE វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការ និងការអភិវឌ្ឍល្អ។ នៅឆ្នាំ ២០២៣ ប្រទេសទាំងពីរបានប្រារព្ធខួបទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ UAE ចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ UAE គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយនឹងទំហំពាណិជ្ជកម្មនាប៉ុន្មានឆ្នាំថ្មីៗនេះ សម្រេចបានប្រមាណ ៥ ពាន់លានដុល្លារ ជាពិសេសក្នុងខែ ១០ ខែនៃឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីដែលបានប៉ាន់ប្រមាណសម្រេចបានជិត ៤ ពាន់លានដុល្លារ កើនឡើង ១.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រទេសទាំងពីរបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ហើយមានបំណងបញ្ចប់ការចរចា និងចុះហត្ថលេខា។ អេមីរ៉ាតអារ៉ាប់រួមក៏ជាវិនិយោគិនធំមួយក្នុងប្រទេសវៀតណាម ដោយមានគម្រោងវិនិយោគផ្ទាល់ (FDI) ចំនួន ៣៨ គម្រោង។ ដំណើទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ UAE ជាមួយសកម្មភាពទ្វេភាគីនានា ដែលមិនត្រឹមតែពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អរវាងភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងបន្ថែមកម្លាំងចលករដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បន្តសម្រេចបានសមិទ្ធផលថែមទៀត ជាមួយនឹងសក្តានុពល និងបំណងប្រាថ្នារបស់ប្រទេសទាំងពីរ។

ជាមួយទួរគី វៀតណាមមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន។ ប្រទេសទាំងពីរបានចែករំលែកភាពស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍប្រទេសជាតិ។ ទួរគីចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ ចម្បងក្នុងអាស៊ាន។ ទួរគី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ចម្បងរបស់វៀតណាមនៅមជ្ឈិមបូព៌ា។ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទួរគីរបស់នាយករដ្ឋមន្ត្រីវៀតណាមគឺកាន់តែមានន័យនៅពេលដែលនៅឆ្នាំ ២០២៣ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត (៧ មិថុនា ១៩៧៨ / ៧ មិថុនា ២០២៣)។ ដំណើរទស្សនកិច្ចនេះមានសារសំខាន់ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង។

ដំណើរទស្សនកិច្ចកិច្ចរបស់លោកនាយករដ្ឋមន្ត្រី រួមចំណែកក្នុងការអះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាមលើកំណើនបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ព្រមទាំងបង្ហាញថា វៀតណាមជាប្រទេសស្មោះត្រង់ និងគួរឱ្យទុកចិត្ត ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សាមគ្គីភាពជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដ៏ដើម្បីភពផែនដីបៃតង និងបរិយាកាសរស់នៅប្រកបដោយនិរន្តរភាពសម្រាប់គ្រប់ប្រទេសទាំងអស់។ ដំណើរទស្សនកិច្ចនេះក៏បានសង្កត់ធ្ងន់លើតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងអន្តរជាតិ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ UAE និងទួរគី។

ប្រជាជនវៀតណាមមានការរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ដែលសន្យានាំមកនូវលទ្ធផលល្អ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក កសាងបរិយាកាសក្នុងតំបន់ និងអន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាពហើយអភិវឌ្ឍជាមួយបណ្តាប្រទេស៕

បកប្រែដោយ Duy Hoan