ប្រទេសនានាបានពិនិត្យឡើងវិញនូវរបៀបវារៈ កម្មវិធីសកម្មភាពនិងបញ្ជីឯកសារដែលនឹងដាក់ជូនថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិនិត្យពិចារណាក្នុងឱកាសនេះ។ ប្រព្រឹត្តទៅនៅថ្ងៃទី១០ និង១១ ខែឧសភា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នឹងពិភាក្សាលើខ្លឹមសារជាច្រើនស្តីពីដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងការតំរង់ទិសចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ការលើកកម្ពស់សមត្ថភាពឆ្លើយតបរបស់អាស៊ាន ពិភាក្សាអំពីទំនាក់ទំនងការបរទេសរបស់អាស៊ាន ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាម ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី ៤២ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល បានប្រព្រឹត្ដទៅកិច្ចប្រជុំលើកទី១៦ ក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការស្នើសុំចូលជាសមាជិក​អាស៊ានរបស់ទីម័រឡេស្តេ។ កិច្ចប្រជុំបានពិភាក្សា និងបញ្ចប់សេចក្ដីព្រាងផែនទីបង្ហាញផ្លូវទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ាន ដែលក្នុងនោះ កំណត់លក្ខណៈវិនិច្ឆ័យជាក់លាក់ដែលទីម័រឡេស្តេត្រូវការសម្រេចឲ្យបានដើម្បីក្លាយជាសមាជិក​ពេញសិទ្ធិរបស់អាស៊ាន និងបានកំណត់ការគាំទ្រទីម័រឡេស្តេក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ធានានូវសមត្ថភាពរបស់​ខ្លួនជាបណ្ដើរៗនៅពេលបំពេញកាតព្វកិច្ចជាសមាជិក។

ថ្ងៃនេះ (៩ ឧសភា) នឹងប្រព្រឹតទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និង​ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីបញ្ចប់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៕

បកប្រែដោយ Pham Diep