អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូនកម្លាំងនគរបាលទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាភារកិច្ចសំខាន់ រួមចំណែកអនុវត្តការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់រដ្ឋវៀតណាមជាមួយសហគមន៍អន្តរជាតិលើការការពារសន្តិភាពពិភពលោក។ 

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិនៅពិធី

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “យើងអាចបញ្ជាក់បានថា ការចាត់បញ្ជូនកម្លាំងនគរបាលទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ​ការបរទេសរបស់បក្ស និងរដ្ឋ លើកកម្ពស់រូបភាព តួនាទី និងការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ​វៀត​ណាមនិយាយរួម កងកម្លាំងនគរបាលនិយាយដោយឡែកក្នុងការធានាសន្តិភាព និងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ខ្ញុំសូមអបអរសាទរចំពោះលោកវរសេនីយ៍ទោ Nguyen Ngoc Hai ដែលជានាយទាហានដំបូងនៃកងកម្លាំងនគរបាលដែលត្រូវបានចាត់បញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងនាយទាហាន ៤ នាក់ ផ្សេងទៀត"។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាមួយនាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ជាងពេលណាៗទាំងអស់ វៀតណាមត្រូវតែបន្តប្តេជ្ញាធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ  ដើម្បីឆ្លើយតបទៅ​នឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ។

លោកប្រធានរដ្ឋ បានជឿជាក់ថា កងកម្លាំងវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិយាយរួម និងកងកម្លាំងនគរបាលនិយាយដោយឡែកនឹងសម្រេចបានលទ្ធផលល្អ  និងបន្តការខិតខំប្រឹងប្រែង ជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រឈមនានា បំពេញរាល់ការងាររក្សាសន្តិភាពបានយ៉ាងល្អ ឆ្លើយតបនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ ការរំពឹងទុករបស់ប្រទេសនិងប្រជាជន ហើយសក្តិសមជា “កម្លាំងមួកខៀវ” របស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep