leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែង​ក្នុង​ពិធី (រូ​បថត៖​ vnanet.vn)

នៅក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងស្ត្រីវៀតណាមឆ្នើមៗនៅទីក្រុងហាណូយក្នុងឱកាសទិវានារីវៀតណាម (ថ្ងៃទី ២០ ខែតុលា) លោកនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងច្បាស់អំពីគោលនយោបាយរបស់វៀតណាមស្តីពីសមភាពយេនឌ័រ សុខភាពស្ត្រី និងការបង្កើតការងារ។ លោកបានស្នើឱ្យក្រសួង និងស្ថាប័ននានាពិនិត្យឡើងវិញនូវគោលនយោបាយស្តីពីស្ត្រី និងកុមារ និងផ្តោតលើការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងស្ត្រីវៀតណាមក្នុងឱកាសទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា (រូប​ថត៖ vov.vn)

លោកនាយករដ្ឋមន្រ្តីមានប្រសាន៍ថា រដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយជួយដល់កម្មការិនី និយោជិតជាស្ត្រីនៅក្នុងតំបន់ឧស្សាហកម្ម ដោយផ្តោតលើកន្លែងស្នាក់នៅសាលាមត្តេយ្យ និងសាលារៀន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាគមនារីបន្តខិតខំប្រឹងប្រែងអនុវត្តការណែនាំអំពីការកសាងគ្រួសារ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការកៀរគរស្ត្រីឱ្យចូលរួមបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

បកប្រែដោយ Duy Hoan