leftcenterrightdel
លោក Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសស្វីស (រូបថត៖ vnanet.vn)

លោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសប្រចាំវៀតណាម បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Ignazio Cassis អនុប្រធានាធិបតី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា មិនគ្រាន់តែពង្រឹងថែមទៀតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងប៉ុណ្ណោះ ថែមទាំងបង្ហាញចំណងសាមគ្គីភាពមិត្តភាពស្វីស-វៀតណាមទៀតផង ជាពិសេសក្នុងដំណាក់កាលមានបញ្ហាប្រឈមជាច្រើននាបច្ចុប្បន្ន។ លោក Ivo Sieber សង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូរវាងសី្វសនិងវៀតណាម កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយនឹងបន្តអភិវឌ្ឍក្នុងដំណាក់កាលស្ដារឡើងវិញក្រោយជំងឺ Covid-19។ លទ្ធផលដែលប្រទេសទាំងពីរទទួលបានគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូប្រកបដោយចីរភាព និងជិតស្និទ្ធថែមទៀតនាពេលអានាគត៕

បកប្រែដោយ Thuy Anh