leftcenterrightdel
លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermudez (រូប​ថត៖ vnanet.vn)

នៅលើគណនី Twitter ផ្ទាល់ខ្លួន លោក Miguel Díaz-Canel Bermudez បានសរសេរថា “ទំនាក់ទំនងមិត្តភាពជាមួយគុយបាកំពុងកើនឡើងក្នុងគ្រាលំបាក។ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសដែលបានជួយប្រទេសគុយបាយើងខ្ញុំ។ ភ្ជាប់មកជាមួយសារថ្លែងអំណរគុណនោះគឺជាអត្ថបទមួយនៅក្នុងកាសែត Granma ដែលប្រកាសអំពីជំនួយលេចធ្លោនានាដល់ប្រទេសគុយបាកាលពីប៉ុន្មានថ្ងៃមុន។ កាសែត Granma ជាស្ថាប័នឃោសនារបស់បក្សកុម្មុយនិស្តគុយបា បានដកស្រង់សេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អំពីការជូនប្រជាជនគុយបានូវអង្គរចំនួន ១២,០០០ តោន រួមជាមួយការបញ្ជាក់ថានឹងប្រកៀកស្មាជាមួយគុយបាដែលជាប្រជាជាតិមួយបានរួមដំណើរជាមួយវៀតណាមនាគ្រាលំបាកបំផុតក្នុងប្រវត្តិសាស្ត្រ៕

បកប្រែដោយ Duy Hoan