កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានរយៈពេល ៣ ថ្ងៃ ​ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ៣ ខែឧសភាផងដែរ ។

leftcenterrightdel
រូបថត៖ រ៉យទ័រ

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីខែកញ្ញា ឆ្នាំ២០២០ អាស៊ានបូក ៣ បានសំរេចចិត្តអនុវត្តគំនិតផ្តួចផ្តើមពហុភាគីឈៀង​ម៉ៃ​ (Chiang Mai) ដែលចូលជាធរមានចាប់តាំងពីឆ្នាំ ២០១០ មកដើម្បីដោះស្រាយបញ្ហាអំពីសន្ទនិយភាពរយៈពេលខ្លី និងតុល្យភាពនៃការទូទាត់ក្នុងតំបន់នៅពេលមានវិបត្តិកើតឡើង។ យន្តការនេះចេញមកពីគំនិតផ្តួចផ្តើមឈៀងម៉ៃ ដែលជាកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណក្នុងតំបន់ជាលើកដំបូង ដែលចាប់ផ្តើមអនុវត្តដោយប្រទេសអាស៊ីចំនួន ១៣ កាលពីខែឧសភា ឆ្នាំ ២០០០ ដើម្បីចៀសវាងការកើតឡើងវិញ​នៃ​​វិបត្តិរូបិយប័ណ្ណអាស៊ី ឆ្នាំ១៩៩៧ ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំលើកនេះ ធនាគារអភិវឌ្ឍន៍អាស៊ីមានបំណងបើកដំណើរការមជ្ឈមណ្ឌលពន្ធអាស៊ីប៉ាស៊ីហ្វិកដើម្បីជម្រុញការចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគោលនយោបាយ និងការគ្រប់គ្រងពន្ធ ដើម្បីផ្តល់ការគាំទ្រកាន់តែច្រើនថែមទៀតដល់បណ្តាប្រទេសដេលកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវមូលដ្ឋានដ៏ទូលំទូលាយសម្រាប់កិច្ចពិភាក្សាគោលនយោបាយរវាងសមាជិកចំនួន ៦៨ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នអន្តរជាតិនានាដូចជា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក៕

បកប្រែដោយ Thanh Cong