leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lee Tae-ho (រូបថត៖ VGP)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលោកអនុរដ្ឋមន្រ្តី Lee Tae-ho ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងធ្វើជាសហអធិបតីនៃវេទិកាធុរកិច្ចមេគង្គ - កូរ៉េខាងត្បូងលើកទី ៨ និងរៀបចំកិច្ចពិភាក្សាការងាររវាងមូលដ្ឋាននានានៃប្រទេសវៀតណាមនិងសហគ្រាសកូរ៉េខាងត្បូង។ លោក Pham Binh Minh  អះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើគ្រប់វិស័យ។

លោអនុរដ្ឋមន្ដ្រី  Lee Tae-ho បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់របស់កូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត និងត្រៀមខ្លួនសហការជាមួយវៀតណាមក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផង៕

បកប្រែដោយ Pham Diep