leftcenterrightdel
លោកស្រី Nguyen Phuong Nga ប្រធាន VUFO បំពាក់គ្រឿងវត្ថុអនុស្សាវរីយ៍ “ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោក Konstantin Vasilievich Vnukov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំប្រទេសវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត K.Vnukov គឺជាមិត្តជិតស្និទ្ធរបស់វៀតណាម ហើយជាអ្នកការទូតដែលមានបទពិសោធន៍ជាច្រើន។ ក្នុងរយៈពេលជាង ៥ ឆ្នាំបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការ និងធ្វើឲ្យល្អប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ដើម្បីកត់សម្គាល់នូវស្នាដៃ និងការរួមចំណែកដ៏ធំធេងរបស់លោកឯកអគ្គរដ្ឋទូត K.Vnukov សម្ព័ន្ធអង្គការមិត្ដភាព VUFO បានសំរេចចិត្ដបំពាក់គ្រឿងវត្ថុអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោកឯកអគ្គរដ្ឋទូត។

ដោយចែករំលែកនូវអនុស្សាវរីយ៍ក្នុងរយៈពេល ៥ ឆ្នាំ បំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត K.Vnukov បានឲ្យដឹងថា លោកនិងក្រុមគ្រួសារស្រឡាញ់ប្រទេសនិងប្រជាជនវៀតណាមណាស់។ លោកបានបញ្ជាក់ថា ក្នុងអនាគត ទោះបីជាក្នុងតំណែងណាមួយក្តី លោកនឹងបន្តខិតខំរួមចំណែកថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ី - វៀតណាម៕

បកប្រែដោយ Pham Diep