នៅក្នុងសិក្ខាសាលានោះ ថ្នាក់ដឹកនាំទីក្រុង Ha Noi - Hue – Sai Gon បានរួមគ្នាពិនិត្យឡើងវិញនូវប្រពៃណីនៃចំណងមិត្តភាពល្អរវាងខេត្ត និងក្រុងទាំង ៣ ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh ជឿជាក់ថា ទំនាក់ទំនងពិសេសរវាងទីក្រុងទាំង ៣ នៅតែបន្តជម្រុញដោយកម្មាភិបាល បក្ខជន និង​ប្រជាជនគ្រប់ជំនាន់ តាមរយៈការងារជាក់ស្តែង ដើម្បីចំណងមិត្តភាពរវាងមូលដ្ឋានទាំង ៣ កាន់តែជិតស្និទ្ធថែមទៀត។

leftcenterrightdel
សាក្សីប្រវត្តិសាស្ត្រទាំងឡាយបានផ្លាស់ប្តូរនៅក្នុងសិក្ខាសាលា (រូបថត៖ nhandan.com.vn)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ​រវាងទីក្រុងទាំងបី Ha Noi - Hue - Sai Gon រួម​ទាំង​ទស្សនវិស័យប្រវត្តិសាស្ត្រស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុងទាំង ៣ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌរបស់មូលដ្ឋានទាំង៣នេះ  ព្រមទាំងបញ្ជាក់ថាការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំង ៣ នេះ មានអត្ថន័យនយោបាយយ៉ាងស៊ីជម្រៅ ទន្ទឹមនឹង​នោះជាការតភ្ជាប់ទំនាក់ទំនងរវាងភូមិភាគខាងជើងវៀតណាម និងភូមិភាគខាងត្បូងវៀតណាម និង​រវាងបណ្តាមូលដ្ឋាននៃភូមិភាគទាំងពីរ ដែលបានបង្កើតនូវកម្លាំងខ្លាំងក្លាមួយសម្រាប់រំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមប្រទេសជាតិ៕

បកប្រែដោយ Thanh Cong