ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះសម័យប្រជុំនេះត្រូវបានធ្វើឡើងតាមទម្រង់គឺថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានថតរូបវីដេអូថ្លែងសន្ទរកថារបស់ខ្លួនជាមុនសិនដើម្បីចាក់ផ្សាយផ្ទាល់នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

នៅក្នុងសុន្ទរកថាទាំងឡាយ ថ្នាក់ដឹកនាំ និងតំណាងនៃបណ្តាប្រទេសបានសម្តែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលអង្គការសហប្រជាជាតិសម្រេចបានក្នុងរយៈពេលបីភាគបួនសតវត្សរ៍ ចាប់តាំងពីការបង្កើតឡើងកាលពីឆ្នាំ ១៩៤៥ រហូតមកទល់បច្ចុប្បន្ននេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងទំនុកទុកចិត្តចំពោះពហុភាគីនិយមដែលអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈភាព ព្រមទាំងគាំទ្រ និងសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពធម្មនុញ្ញអង្គាសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ឯករាជ្យភាព អធិបតេយ្យភាព និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់បណ្តាប្រទេស ទប់ស្កាត់ជម្លោះ ដោះស្រាយជម្លោះដោយសន្តិវិធី។ ថ្នាក់ដឹកនាំទាំងឡាយបានសម្តែងនូវគោលបំណងថាអង្គការសហប្រជាជាតិនឹងបន្តដើរតួនាទីជាមជ្ឈភាពក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ជំរុញការអភិវឌ្ឍ និងការពារសិទ្ធិមនុស្សនៅលើពិភពលោក។ បណ្តាប្រទេសក៏បានទទួលស្គាល់ដោយស្មោះត្រង់នូវបរិបទដែលមានបញ្ហាប្រឈមជាច្រើននាបច្ចុប្បន្ន រួមទាំងកង្វះខាតនៅសេសសល់របស់អង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យមានការកែទម្រង់យ៉ាងខ្លាំងដើម្បីឱ្យអង្គការសហប្រជាជាតិអាចឆ្លើយតបចំពោះភារកិច្ច និងបញ្ហាប្រឈមនាបច្ចុប្បន្ន  ទន្ទឹមនឹងនេះបានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងការចូលរួមចំណែករបស់ខ្លួននៅអង្គការសហប្រជាជាតិក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងមកនេះ ក៏ដូចជាបញ្ចេញទស្សនៈរបស់ខ្លួនលើបញ្ហាអន្តរជាតិ និងតំបន់។

នៅក្នុងសារដ៏សំខាន់ដែលផ្ញើទៅសម័យប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកឡើងវិញនូវសមិទ្ធិផលរបស់មនុស្សជាតិក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកដោយបានអះអាងនូវតួនាទីដែលមិនអាចខ្វះបានរបស់អង្គការសហប្រជាជាតិក្នុងនាមជា “មជ្ឈមណ្ឌលសម្របសម្រួលសកម្មភាពរបស់ប្រជាជាតិនានា”។ ចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដូចសព្វថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិគប្បីសាមគ្គី និងធ្វើសហប្រតិបត្តិការបន្ថែមទៀតដើម្បីបង្កើនពហុភាគីនិយមដែលអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈមណ្ឌល  គោរពធម្មនុញ្ញ ច្បាប់អន្ដរជាតិ គោរពជាដាច់ខាត់នូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់បណ្តាប្រជាជាតិ ក៏ដូចជាប្រកាន់យកប្រជាជនជាមជ្ឈភាពក្នុងរាល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងអស់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងយ៉ាងមុតមាំថាសមិទ្ធិផលដ៏ធំធេងទាំងឡាយដែលវៀតណាមសម្រេចបានក្នុងការផ្លាស់ថ្មី ការកំណែទម្រង់ បើកចំហរ ធ្វើសមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងកិច្ចខិតខំប្រឹងប្រែងនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការស្តាឡើងវីញក្រោយជំងឺរាតត្បាត Covid-19 ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិដោយបានទុកចិត្តបោះឆ្នោតជ្រើសរើសវៀតណាមឱ្យកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមក្នុងការបំពេញល្អនូវរាល់ភារកិច្ចដែលបានប្រគល់ឲ្យដោយសហគមន៍អន្តរជាតិ រួមទាំងតំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)ផងដែរ៕

បកប្រែដោយ Duy Hoan