ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៧ និងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងបានឯកភាពលើការបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - កាណាដា តាមប្រព័ន្ធវីដេអូ (រូប​ថត៖ vnanet.vn)

 

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានអះអាងថានឹងសហកាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។  ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត និងតំបន់ទន្លេមេគង្គផងដែរ៕

បកប្រែដោយ Duy Hoan