ក្នុងឱកាសនេះ លោក Pham Binh Minh និងលោកស្រី Ine Marie Eriksen Søreide បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍដ៏ល្អប្រសើរ ពិសេសគឺការអនុវត្តកិច្ចព្រមព្រៀងដែលចុះហត្ថលេខាក្នុងដំណើរការទស្សនកិច្ចនៅប្រទេសន័រវែសរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (ខែឧសភា ឆ្នាំ២០១៩)។ ភាគីទាំងពីរបានឯកភាពសហការរៀបចំសកម្មភាពទាំងឡាយក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-ន័រវែស (១៩៧១-២០២១)។

leftcenterrightdel
លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Ine Marie Eriksen Søreide (រូបថត៖ baoquocte.vn)

លោក Pham Binh Minh និងលោកស្រី Ine Marie Eriksen Søreide ក៏បានពិភាក្សាអំពីការជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមទាំងជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀតណាមនិងសមាគមពាណិជ្ជកម្មសេរីនៃសហភាពអឺរ៉ុប EFTA ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរនិងជំនៈផលប៉ះពាល់នៃការរីករាលដាល Covid-19។

ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណោះស្រាយគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីគ្រប់គ្រងបានជំងឺ Covid-19 ផងដែរ។ លោកស្រីរដ្ឋមន្រ្តីការបរទេសន័រវែស​ បានវាយតម្លៃខ្ពស់ចំពោះវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់​វៀតណាម និងចាត់ទុកថា នេះជាបទពិសោធន៍ដ៏ល្អនិងមានប្រសិទ្ធភាព។

លោក Pham Binh Minh  និងលោកស្រី Ine Marie Eriksen Søreide បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅវេទិកាពហុភាគី ជាពិសេសភាគីទាំងពីរមានទស្សនៈដូចគ្នាជាច្រើនអំពីបញ្ហាអន្តរជាតិ រួមទាំងការធានាសន្តិភាព ស្ថិរភាព ការគោរពច្បាប់និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការក្នុងការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ន័រវែស នៅឆ្នាំ​២០២០ ដែលវៀតណាមជាប្រធានអាស៊ាន និងជម្រុញកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ ខណៈដែលវៀតណាមទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១៕

បកប្រែដោយ Thuy Anh