នាព្រឹកថ្ងៃទី២០ ខែឧសភា គឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តដែលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៤ ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូដោយផ្សាភ្ជាប់ពីវិមានរដ្ឋសភាដល់ ខេត្ត - ក្រុងទាំង៦៣ ទូទាំងប្រទេស។

leftcenterrightdel
ពិធីបើកសម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៤ តាមប្រព័ន្ធវីដេអូ

 

ថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា​ នៅឆ្នាំ ២០២០ រោគរាតត្បាត Covid-19 បានផ្ទុះឡើងយ៉ាងឆាប់រហ័សដែលជះឥទ្ធិពលអវិជ្ជមានដល់រាល់សកម្មភាពសេដ្ឋកិច្ច សង្គម របស់ប្រទេសទាំងអស់ និងប្រទេសវៀតណាម។ ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមទាំងនេះក្រោមការដឹកនាំរបស់បក្ស និងរដ្ឋសភា រហូតមកទល់បច្ចុប្បន្ន​ វៀតណាមអាចគ្រប់គ្រងជាមូលដ្ឋាននូវការរីករាលដាលនៃជំងឺរាតត្បាត និងទប់ស្កាត់ការរីក​រាលដាលក្នុងសហគមន៍ និងធានាសុវត្ថិភាពនូវអាយុជីវិតនិងសុខភាពរបស់ប្រជាជន។ ដំណោះស្រាយទាំងអស់របស់​វៀតណាមត្រូវបានប្រទេសនិងអង្គការអន្តរជាតិនានាវាយតម្លៃខ្ពស់និងទទួលស្គាល់ថាជាចំណុចភ្លឺស្វាងក្នុងការបង្ការ និងទប់ស្កាត់​ជំងឺរាតត្បាត Covid-19៖

“រដ្ឋសភាបានទទួលស្គាល់ និងកោតសរសើរស្មារតីមិនចេះនឿយហត់ និងការលះបង់គ្រប់យ៉ាងរបស់បុគ្គលិកគ្រូពេទ្យយុទ្ធជនកងទ័ព និងនគរបាលក៏ដូចជាគ្រប់កម្លាំងមុខងារនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ខ្ញុំសង្ឃឹមថា ស្មារតីនោះនឹងបន្តត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលផ្លែផ្កាក្នុងការពិចារណា និងការសម្រេចចិត្តរបស់រដ្ឋសភាលើរបៀបវារៈនៃសម័យប្រជុំនេះ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា របៀបវារៈនៃសម័យប្រជុំនេះមានខ្លឹមសារជាច្រើនដែលក្នុងនោះរដ្ឋសភានឹងពិចារណា និងសម្រេចលើការងារកម្មាភិបាល និងបញ្ហាសេដ្ឋកិច្ច - សង្គមកិច្ចសំខាន់ៗជាច្រើន។ ក្នុងនោះគួរឲ្យចាប់អារម្មណ៍គឺរដ្ឋសភាបានពិនិត្យ និងអនុម័តលើសន្ធិសញ្ញាអន្តរជាតិចំនួន ៣ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA), កិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA)  និងការចូលរួមអនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ(ILO) ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់បែបនេះ។

“ ការអនុម័តលើឯកសារទាំងនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើតឱកាសដ៏ល្អសម្រាប់ការនាំចេញរបស់វៀតណាម ជួយធ្វើពិពិធកម្មទីផ្សារ និងការនាំចេញទំនិញ។ បង្កើតបរិយាកាសស្របច្បាប់និងការវិនិយោគប្រកបដោយតម្លាភាពដែលនឹងទាក់ទាញបានវិនិយោគិនពី​សហគមន៍​អឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត។ សម័យប្រជុំនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសយើងក្នុងការអនុវត្តការប្តេជ្ញាចិត្តទាក់ទងនឹងកម្លាំងពលកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

សម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ រំពឹងទុកថានឹងធ្វើការក្នុងរយៈពេល ១៩ ថ្ងៃហើយនេះជាសម័យប្រជុំដោយមិនមានការសួរដេញដោលនិងឆ្លើយសំណួរដោយផ្ទាល់។ មុនពេលបើកសម័យប្រជុំតំណាងរាស្ត្រនៃរដ្ឋសភាបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ៕

បកប្រែដោយ Minh Trung