leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងវេទិកាលើកកម្ពស់ជំនាញពលករវៀតណាម (រូបថត៖ vnanet.vn)

 

វេទិកានេះមានគោលបំណងបញ្ជាក់ពីចក្ខុវិស័យនិងសេចក្តីប្រាថ្នាក្នុងការរៀបចំធនធានមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ រួមចំណែកលើកកំពស់ទិន្នផលការងារ កែលំអរសមត្ថភាពប្រកួតប្រជែង ឆ្លើយតបនឹងតម្រូវការនៃបដិវត្តឧស្សាហកម្ម ៤.០ និងសមាហរណកម្មអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាការកែលម្អផលិតភាពនិងគុណភាពរបស់កម្លាំងពលករគឺមានតួនាទីស្លាប់រស់ក្នុងការកែលំអល្បឿនកំណើននិងការខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ធនធានអភិវឌ្ឍន៍របស់ប្រទេសជាតិមិនត្រឹមជាធនធានព្រៃនិងសមុទ្រប៉ុណ្ណោះទេ ពោលគឺប្រជាជនចំនួនប្រមាណ ១០០ លាននាក់ ។ ដូច្នេះជំនាញការងារ ជំនាញគ្រប់គ្រងជាតិ សមត្ថភាពបញ្ញានិងវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗក្នុងប្រព័ន្ធបានកំណត់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ជំនាញវិជ្ជាជីវៈគឺជាបញ្ហាដ៏ធំធេងរបស់ពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម។ ខ្ញុំបាននិយាយច្រើនអំពីយន្តការត្រីភាគី គឺរដ្ឋ សាលារៀននិងសហគ្រាស។ ពិតណាស់ថា អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលគឺនៅមានកម្រិតទាប ហើយចាំបាច់ត្រូវជំនះពុះពារ។ ទីពីរគឺរចនាសម្ព័ន្ធពលករទាប។ ប្រសិនបើយើងបណ្ដុះបណ្ដាលល្អនោះ បញ្ហាទាំងអស់នឹងត្រូវដោះស្រាយបានល្អ”៕

តាម vovworld.vn