leftcenterrightdel
លោក Tran Quoc Vuong ទទួល​ជួប​លោកស្រី Emilia Moaine (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយម៉ូហ្សំប៊ិក ហើយជឿជាក់ថាក្រោមការដឹកនាំរបស់ FRELIMO ប្រជាជនម៉ូសំប៊ិកនឹងបន្តទទួលបានសមិទ្ធិផលកាន់តែធំធេងថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Tran Quoc Vuong ឲ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបនឹងបានចុះហត្ថលេខារវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិម៉ូហ្សំប៊ិកបានរួមចំណែកក្នុងការធ្វើឲ្យកាន់តែជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានីយ៍វិទ្យុជាតិនៃប្រទេសទាំងពីរ និងទំនាក់ទំនងមិត្តភាព និងប្រពៃណីរវាងគណបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Emilia Moaine បានបញ្ជាក់ថា បក្សនិងរដ្ឋម៉ូហ្សំប៊ិកចង់ឲ្យវៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បី​ជម្រុញ​ឲ្យ​ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការពារជាតិ និងទូរគមនាគមន៍ វាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធិភាពថែមទៀត៕

បកប្រែដោយ Duy Hoan