ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEAN+3 រដ្ឋមន្រ្តីទាំងឡាយជាថ្មីម្ដងទៀតបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ ASEAN+3 ក្នុងការជម្រុញសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពនៅតំបន់អាស៊ីបូព៌ា។ រដ្ឋមន្រ្តីទាំងឡាយបានទទួលស្គាល់នូវលទ្ធផលនៃការអនុវត្តផែនការការងារ ASEAN+3 នៅដំណាក់កាល ២០១៨-២០២២។

រដ្ឋមន្រ្តីទាំងឡាយក៏បានសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី និងសម្តែងនូវការព្រួយបារម្ភចំពោះភាពតានតឹងផ្នែកពាណិជ្ជកម្ម និងគាំពារនិយមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋមន្រ្តីទាំងឡាយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីបញ្ចប់ការចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP) និងចាត់ទុកថា គប្បីបង្កើនការជួយគាំទ្រសហគ្រាសធុនតូចបំផុត តូច និងមធ្យមអភិវឌ្ឍ; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើម(CMIM); បង្កើនតួនាទីនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) ។ល។ រដ្ឋមន្រ្តីទាំងឡាយបានអបអរសាទរចំពោះផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC)។

*នាព្រឹកថ្ងៃដដែរ លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសជាសមាជិកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EAS លើកទី៩។ បណ្ដាប្រទេសជាសមាជិកចូលរួម EAS បានឯកភាពជម្រុញប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្ដល់អទិភាពក្នុងផែនការសកម្មភាពទីក្រុងម៉ានីលដំណាក់កាល ២០១៨-២០២០។

leftcenterrightdel
រដ្ឋមន្រ្តីនៃប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EAS លើកទី៩ ថតរូបជាមួយគ្នា (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងឡាយបានឯកភាពលើផែនការដាក់ជូនកិច្ចប្រជុំកំពូល EAS លើទី១៤ នាចុងឆ្នាំ២០១៩ ពិនិត្យឯកសារចំនួន៣ រួមមាន៖ សេចក្តីថ្លែងការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន សេចក្តីថ្លែងការណ៍ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសេចក្តីថ្លែងការណ៍នៃការតភ្ជាប់។

ស្ថានភាពនៃសមុទ្រខាងកើតក៏ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនិងស៊ីជម្រៅដែរ។ ប្រទេសជាច្រើនបានសម្តែងឡើងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសភាពការនាពេលថ្មីៗនេះ រួមទាំងការធ្វើយោធូបនីយកម្ម និងសកម្មភាពដែលបានគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេសនៅតាមឆ្នេរសមុទ្រ ធ្វើឲ្យប៉ះពាល់អន្តរាយដល់ជំនឿទុកចិត្ត។ រដ្ឋមន្រ្តី EAS ទាំងឡាយ បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា គប្បីជម្រុញកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ និងការតភ្ជាប់។ វិស័យទាំងពីរនេះគឺជាវិស័យដែលបណ្ដាប្រទេសជាសមាជិកចូលរួម EAS មានសក្តានុពល ស្របតាមការយកចិត្តទុកដាក់ និងសំណូមពរនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ចំពោះបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក  Pham Binh Minh បញ្ជាក់ជាថ្មីម្ដងទៀតថា វៀតណាមមានមូលដ្ឋានគតិយុត្តិពេញលេញ និងភ័ស្តុតាងប្រវត្តិសាស្រ្តអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរគឺកោះ Hoang Sa និង Truong Sa។ លោកបញ្ជាក់លើគោលការណ៍របស់អាស៊ានស្ដីពីបញ្ហាសមុទ្រខាងកើត និងអំពាវនាវឱ្យមានការអត់ធ្មត់ និងគ្មានសកម្មភាពឯកតោភាគីដែលធ្វើឲ្យប៉ះពាល់អន្តរាយដល់ដំណើរការសន្ទនា គោរពការអនុវត្តតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

*នាថ្ងៃដដែរ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក  Pham Binh Minh បានដឹកនៃគណៈប្រតិភូវៀតណាមចូលរួមវេទិកាតំបន់អាស៊ានលើកទី២៦ (ARF-26)។

រដ្ឋមន្រ្តីទាំងឡាយបានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពទីក្រុងហាណូយឆ្នាំ២០១០ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យ ARF និងផែនការនានាដែលបានឯកភាព។ រដ្ឋមន្រ្តីទាំងឡាយបានអនុម័តសេចក្តីថ្លែងការណ៍ ARF នានាស្ដីពីការការពារសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ការជម្រុញតួនាទីរបស់នារីក្នុងសន្តិភាព សន្តិសុខនិងការប្រឆាំងអំពើភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម និងផែនការសកម្មភាពរបស់ ARF ក្នុងឆ្នាំនៃពាក់កណ្ដាលអាណាត្តិ ២០១៩-២០២០។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក  Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងតម្លៃរបស់ ARF ក្នុងការបង្កើនកិច្ចសន្ទនា  និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងបញ្ហាប្រឈមក្នុងតំបន់។ លោកបានលើកឡើងការកសាងចក្ខុវិស័យអភិវឌ្ឍន៍ថ្មីសម្រាប់ ARF។

ចំពោះបញ្ហាសមុទ្រខាងកើត លោកស្នើឲ្យ ប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងផលប្រយោជន៍របស់បណ្ដាប្រទេសស្របតាម UNCLOS 1982 ការអនុវត្ត DOC យ៉ាងម៉ឺងម៉ាត់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការចរចារក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង៕

បកប្រែដោយ Thuy Anh