leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីត្រួតពល

បន្ទាប់ពីទៅដល់រដ្ឋធានី Seoul លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង។ ក្នុងជំនួប លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ទាំងវិ​ស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim Ngan រំពឹងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនឹងបន្តគោរពឲ្យខ្ជាប់ខ្ជួននូវច្បាប់របស់ប្រទេសសាម៊ី សាមគ្គីភាព​ និងជួយគ្នាទៅវិញទៅមក ហើយ​ចាត់ទុកស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងជាដំបូលផ្ទះរួម លោកឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបន្តអនុវត្តល្អការការពារប្រជាពលរដ្ឋ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយលោកឯអគ្គរដ្ឋទូត កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង

ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលស្គាល់ និងលើកសរសើរលោកឯអគ្គរដ្ឋទូត កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងចំពោះលទ្ធផលនៃការទាក់ទងបរទេសនៅពេលកន្លងមក និងប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់ថ្នាក់ទី២ ដល់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង Nguyen Vu Tu ដោយសារមានស្នាដៃល្អក្នុងបេសកកម្មនៅដំណាក់កាល ២០១១ - ២០១៥។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី៥ ធ្នូ (តាមម៉ោងកូរ៉េខាងត្បូង) នៅទីក្រុង Busan លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយគ្រួសារវៀតណាម - កូរ៉េខាងត្បូង។ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវក្តីរីករាយចំពោះភាគច្រើនគ្រួសារវៀតណាម - កូរ៉េខាងត្បូងមានការរស់នៅសុភម្គល និងឆ្ពោះទៅមាតុភូមិ។ ជនវៀតណាមនៅកូរ៉េខាងត្បូងដើរតួនាទីជាស្ពានដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍដ៏យូរអង្វែង និងរឹងមាំរវាងប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាបានប្រគល់ឲ្យការិយាល័យរដ្ឋសភាជូនសៀវភៅដើម្បីជួយការបង្រៀនភាសាវៀតណាម និងវប្បធម៌ ប្រវត្តិសាស្រ្តវៀតណាមនៅទីក្រុង Busan។

មុនពេលចាកចេញពីទីក្រុង Busan ទៅកាន់ទីក្រុង Seoul លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនកិច្ចនៅសកលវិទ្យាល័យជាតិ Pukyong  និងទទួលប័ណ្ណបណ្ឌិតកិត្តិយសផ្នែកនយោបាយដែលប្រគល់ដោយសាកលវិទ្យាល័យជាតិ Pukyong ៕

បកប្រែដោយ Thuy Anh