លោកអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជន
កប.អនឡាញ - នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីជួបជុំគ្នា និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេស និងអាណិកជនវៀតណាមនៅក្រៅប្រទេស។ លោកអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ។
អញ្ជើញចូលរួមពិធីនេះ មានវត្តមានពីអតីតអគ្គលេខាបក្សលោក Le Kha Phieu; អតីតអគ្គលេខាបក្ស លោក Nong Duc Manh; ប្រធានរដ្ឋ លោក Tran Dai Quang; អតីតប្រធានរដ្ឋ លោក Tran Duc Luong; នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ លោក Tran Thanh Man រួមទាំង តំណាងថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម និង រដ្ឋធានីហាណូយផងដែរ។
|
|
លោកអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong ជូនពរឆ្នាំថ្មីដល់តំណាងទាំងអស់ក្នុងពិធី |
ក្នុងជំនួនយ៉ាងកក់ក្តៅនេះ តំណាងទាំងអស់បានលើកកែវជូន ពរឆ្នាំថ្មីប្រពៃណី និង រួមគ្នារំលឹកឡើវិញនូវសមិទ្ធិផលដ៏ សំខាន់ៗដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាម សម្រេចបានក្នុងឆ្នាំ២០១៧ ព្រមទាំងសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីល្អប្រសើរបំផុតដល់ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស និងអាណិកជនវៀតណាមនៅក្រៅប្រទេសដែរ។
*ក្នុងរសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល និងបុគ្គលិកនៅខុទ្ទកាល័យបក្សមជ្ឈិម។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ និងលើកសរសើរចំពោះលទ្ធផលដែលកម្មាភិបាលសម្រេចបានក្នុង ឆ្នាំ២០១៧ និង ជូនពរឆ្នាំថ្មីចំពោះ កម្មាភិបាល និង បុគ្គលិកក្នុងខុទ្ទកាល័យបក្សមជ្ឈិមទទួលបានូវសុខភាពល្អបរិបូណ៍ សុភមង្គល និង ជោគជ័យជាច្រើនថែមទៀត៕
បកប្រែដោយ Van Hoa