leftcenterrightdel
កីឡាករចូលរួមការប្រកួតម៉ារ៉ាតុងអន្តរជាតិទីក្រុង Da Nang

កីឡាករទាំងឡាយបានចូលរួមការប្រកួតរត់ចម្ងាយ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់ជាទូទៅមានចម្ងាយ ៥គីឡូម៉ែត្រ។ កីឡាករជប៉ុន Zuzaki Yuuya បានដណ្ដើមជើងឯករត់ចម្ងាយ ៤២គីឡូម៉ែត្រ។ កីឡាការិនី Pham Thi Hong Le របស់វៀតណាមបានដណ្ដើមជើងឯករត់ចម្ងាយ ៤២គីឡូម៉ែត្រសម្រាប់នារី។ កីឡាករជប៉ុន Hiroki Nakajima និងកីឡាការិនីវៀតណាម Lo Thi Thanh បានដណ្ដើមជើងឯករត់ចម្ងាយ ២១គីឡូម៉ែត្រ។ កីឡាករវៀតណាម Le Dinh Tuan និងកីឡាការិនីវៀតណាម Nguyen Thi Huong បានដណ្ដើមជើងឯករត់ចម្ងាយ ១០គីឡូម៉ែត្រ។ នៅឆ្នាំនេះ គណៈកម្មការចាត់តាំងបានរ៉ៃអង្គាសប្រាក់ជាង ១០,០០០ ដុល្លារអាមេរិក និង ៣៧ លានដុង សម្រាប់ជួយឧបត្ថម្ភអ្នកជួបការលំបាកខ្លាំងទីក្រុង Da Nang៕

បកប្រែដោយ Thuy Anh