leftcenterrightdel
កីឡាករ Sadio Mané របស់ក្រុមបាល់ទាត់សេណេហ្ហាល់នឹងលេងល្អក្នុងការប្រកួតជាមួយក្រុមបាល់ទាត់កូឡុំប៊ី

 

ក្រុមបាល់ទាត់សេណេហ្គាល់បានលេងដ៏ល្អ និងយកលទ្ធផលស្មើ ២-២ ជាមួយក្រុមជប៉ុននៅការប្រកួតលើកមុន។ ជាមួយគ្នាក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល ៣-០ ហើយសង្រ្គោះក្តីសង្ឃឺមឡើងវគ្គ ១៦ ក្រុម។ ក្នុងការប្រកួតនាយប់ថ្ងៃទី ២៨ ខែមិថុនា ក្រុមបាល់ទាត់សេណេហ្គាល់មានប្រៀបជាងក្រុមបាល់ទាត់កូឡុំប៊ី ពីព្រោះថាសេណេហ្គាល់គ្រាន់តែទទួលលទ្ធផលស្មើគឺគេបានឡើងវគ្គ knock-out។ ខណៈពេលដែលកូឡុំប៊ី ត្រូវប្រឈមមុខនឹងការកំណត់ជោគវានារបស់ខ្លួន ប្រសិនបើក្រុមបាល់ទាត់នេះយកឈ្នះលើក្រុមបាល់ទាត់សេណេហ្គាល់ទើបបានឡើងវគ្គ knock-out។ ប្រសិន​បើពួកគេចាញ់ក្រុម​សេណេហ្គាល់គឺកូឡុំប៊ីពិតប្រាកដជាធ្លាក់ចេញពី World Cup។

ទាំងក្រុមបាល់ទាត់សេណេហ្គាល់ និងកូឡុំប៊ី សុទ្ធត្រូវប្រឈមមុខនឹងការកំណត់វាសនារបស់ខ្លួននៅក្នុងការប្រកួតនៅកីឡាដ្ឋាន Samara នាយប់នេះ ដោយក្រុមបាល់ទាត់ទាំងពីរមានកីឡាករល្អនឹងធ្វើឲ្យទស្សនិកជនបានតាមដានការប្រកួតដ៏ពិរសនេះ៕

បកប្រែដោយ Pham Diep