ទីក្រុងហូជីមិញបានទទួលស្វាគមន៍ចំនួនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសច្រើនជាងគេនៅក្នុងប្រទេស។ ផ្នែកទេសចរណ៍ខេត្ត Quang Binh មានបំណងតភ្ជាប់អង្គការទេសចរណ៍របស់ទីក្រុង ដើម្បីធ្វើឲ្យខេត្ត Quang Binh ក្លាយទៅជាគោលដៅទេសចរណ៍មិនអាចខ្វះបាន ខណៈពេលមកទស្សនាវៀតណាម។ តាមរយៈនេះ រួមចំណែកដល់ការផ្សព្វផ្សាយអំ​ពី​វប្បធម៌ មនុស្ស និងទេសភាពធម្មជាតិរបស់ខេត្ត Quang Binh ដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។

leftcenterrightdel
គុហា Son Doong (រូបថត៖ គណៈកម្មការរៀបចំកម្មវិធី)

leftcenterrightdel
រូបថត៖ baotintuc.vn

leftcenterrightdel
រូបថត៖ baotintuc.vn

leftcenterrightdel
រូបថត៖ congthuong.vn

យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Binh នាឆ្នាំ២០១៨ ខេត្ត Quang Binh បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣.៩ លាននាក់ កើនឡើង ១២.១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ចំណូលសរុបពីភ្ញៀវទេសចរប្រហែល ៤,២៥៥ ពាន់លានដុង៕

បកប្រែដោយ Thuy Anh