leftcenterrightdel
ភ្ញៀវទេសចរអន្ដរជាតិមកកាន់ប្រទេសវៀតណាមកើនឡើងទាំងបរិមាណ ទាំងគុណភាព (រូប​ថត៖kinhtedothi.vn)

 

ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៩ ខែកន្លងមកនេះមានប្រមាណជិត ១១,៧ លាននាក់ (កើនឡើង ២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧) ។ ភ្ញៀវទេសចរជាតិត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៦២,១ លាននាក់។  ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរបានកើនឡើងដល់ ៤៥១,២ ពាន់លានដុង (កើនឡើង ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧)។ យោងតាមការត្រួតពិនិត្យដែលធ្វើឡើងដោយអគ្គនាយកដ្ឋានទេសចរណ៍នៅឆ្នាំ២០១៤ និង២០១៧ ភ្ញៀវទេសចរមកពីគ្រប់ទីផ្សារបានបង្កើនការចំណាយជាប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសទីផ្សារទាំងពីរដែលមានចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេមកកាន់ប្រទេសវៀតណាម គឺកូរ៉េខាងត្បូងដោយបានកើនឡើង ២៨,៥ ភាគរយ (ចំណាយពី ១៣៣,៤ ដុល្លារក្នុងមួយថ្ងៃទៅ ១៧១,៥ ដុល្លារក្នុងមួយថ្ងៃ) ហើយនិងប្រទេសចិនដោយបានកើនឡើង ៩,៦ ភាគរយ (ចំណាយពី ១១៨,៦ ដុល្លារក្នុងមួយថ្ងៃទៅ១៣០,១ដុល្លារក្នុងមួយថ្ងៃ)។

យោងតាមការត្រួតពិនិត្យមួយដែលធ្វើឡើងដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនៅឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមពី​លើកទីពីរឡើងទៅ ទទួលបាន ៤០,៤% បើប្រៀបធៀបនឹង ៣៣,០% ក្នុងឆ្នាំ ២០១៤ ៕

បកប្រែដោយ Duy Hoan