leftcenterrightdel
ទីក្រុងសមុទ្រ Da Nang មើលពីលើចុះមក (រូបថត៖ vnanet.vn)

 

យោងតាមគេហទំព័រ TMON ជាគេហទំព័រមួយដែលបានផ្ដល់សេវាកម្ម និងលក់សំបុត្រយន្ដហោះនៅកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងបញ្ជីគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងចូលចិត្ដបំផុតគឺទីក្រុង Da Nang របស់វៀតណាមជាប់លេខ១ បន្ទាប់មកគឺទីក្រុង  Osaka និង Fukuoka របស់ជប៉ុន និងកោះ Guam របស់អាមេរិក។

កាលពីខែ មិថុនាកន្លងទៅ ក្រុមហ៊ុនទេសចរណ៍ "Ticket Monster Inc" ក៏បានឲ្យដឹងថា ទីក្រុង Da Nang បានក្លាយជាគោលដៅទេសចរណ៍មួយដែលភ្ញៀវទេសចរកូរ៉េខាងត្បូងចូលចិត្ដបំផុតដែរ៕

បកប្រែដោយ Pham Diep