នេះគឺជាសកម្មភាពមួយនៃកម្មវិធី World’16 Reunion 2018 in Vietnam ដែលប្រព្រឹត្ដទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង Da Nang និង Hoi An។

leftcenterrightdel
 
leftcenterrightdel
រូបភាពបវរកញ្ញាថតវីដូអូនៅទីក្រុង Da Nang (vnexpress.net)

 

បន្ទាប់ពីការប្រកួត Miss World 2016 បវរកញ្ញាមកពីប្រទេសនានាបានជួបសំណេះសំណាលជាមួយមិត្ដភក្ដិដើម្បីផ្លាស់ប្ដូរវប្បធម៌ និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅប្រទេសរបស់ខ្លួន។ កម្មវិធីនេះ​ គេហៅថា “ការជួបជុំគ្នារបស់បវរកញ្ញាពិភពលោក”។

យោងតាមមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា ការជួបជុំគ្នារបស់បវរកញ្ញាពិភពលោកគឺដើម្បីផ្សព្វផ្សាយដល់មិត្ដអន្ដរជាតិ អំពីគោលដៅទេសចរណ៍របស់ប្រទេសខ្លួន។ បវរកញ្ញាពិភពលោកឆ្នាំ ២០១៦ បានជ្រើសរើសទីក្រុង Da Nang ជាកន្លែងសំចតសំរាប់ការធ្វើដំណើរ ហើយនេះគឺជាឱកាសដ៏ល្អសម្រាប់វិស័យទេសចរណ៍ទីក្រុងដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ទៅកាន់​ពិភពលោក៕

បកប្រែដោយ Pham Diep