leftcenterrightdel
ផ្លូវមួយនៅទីក្រុងហាណូយ (រូបថត៖ laodong.vn)

ហាណូយ

តំបន់មួយដែលលេចធ្លោបំផុតរបស់វៀតណាមគឺហាណូយ។ រដ្ឋធានីហាណូយមានភាពអ៊ូអរផង និងជាកន្លែងដែលសារមន្ទីរ វត្ថុបុរាណ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនទៀតផង។

សិល្បៈតុក្កតាក្នុងទឹកមានភាពជិតស្និទ្ធជាមួយជីវភាពរស់នៅប្រចាំថ្ងៃនៅទីក្រុងហាណូយ។ សិល្បៈតុក្កតាក្នុងទឹកបានបង្ហាញពីរឿងព្រេងនិទាន រឿងប្រជាប្រិយ រួមទាំងរឿងព្រេងនិទានពីបឹង Hoan Kiem និងសត្វអណ្តើកដែលរស់នៅទីនេះផង។

ប្រហែលជាគ្មាននរណាដែលគិតថាយើងនឹងទៅទស្សនានៅវិមានសពនៅថ្ងៃដំបូងនៃវិស្សមកាលឡើយ។ ប៉ុន្តែចំណាប់អារម្មណ៍អំពីលោកប្រធានហូជីមិញ អំពីប្រជាជននិងប្រវត្តិសាស្ត្រវៀតណាម ជាពិសេសទីក្រុងហាណូយ ដែលនាំឲ្យយើងមិនអាចបោះបង់ចោលកន្លែងនេះបានឡើយ។ ការយល់ដឹងអំពីរឿងរ៉ាវរបស់ប្រធានហូជីមិញ ក៏ជាយល់ដឹងអំពីប្រវត្តិសាស្រ្តនិងប្រជាជនវៀតណាមដែរ។

leftcenterrightdel
វិមានសពលោកប្រធានហូជីមិញ (រូបថត៖ laodong.vn)

Hoi An

Hoi An គឺជាទីក្រុងចំណាស់នៅប្រទេសវៀតណាម ហើយធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏ធំមួយ។ ប្រជាជននៅទីនេះមានមោទនភាពចំពោះស្ថាបត្យកម្មបុរាណ ហើយគេបានថែរក្សាការពារដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។

leftcenterrightdel
រូបភាពនៃតំបន់ប្រវត្តិសាស្រ្តមួយនៅទីក្រុង Hue (រូបថត៖ laodong.vn)

Hue

ទីក្រុង​ Hue ត្រូវបានចាត់ទុកថាជាអតីតរាជធានីដ៏ល្បីល្បាញរបស់ប្រទេសវៀតណាមតាំងពីសម័យស្ដេចង្វៀន។ ពីទីក្រុង Hoi An ទៅ Hue ចំណាយពេលប្រហែល ៣ ម៉ោង។ ទីក្រុង Hue មានកេរិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ និងជាអតីតរាជវង្សសក្តិភូមិមួយដ៏រុងរឿងដែរ។ ថ្វីត្បិតសំណង់ដ៏ស្រស់ត្រកាលជាច្រើននៅ Hue ត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលសង្គ្រាមក៏ដោយក៏ Hue នៅតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ​ដ៏ល្បីឈ្មោះនៅប្រទេសវៀតណាម។

leftcenterrightdel
រូបភាពនៃតំបន់ប្រវត្តិសាស្រ្តមួយនៅទីក្រុង Hue(រូបថត៖ Lana)

ដីសណ្ដមេគង្គ

ដីសណ្ដមេគង្គត្រូវបានចាត់ទុកថាជា“ជម្រុកស្រូវ” របស់ប្រទេសវៀតណាម។ ដែនដីសណ្តរទន្លេមេគង្គគឺហាក់ដូចជាកំរាលព្រំពណ៌ខៀវមួយដ៏ធំ។ អ្នកទេសចរណ៍មកទីនេះនឹងបានទៅទស្សនានៅតាមចម្ការផ្លែឈើ វាលស្រែ និងវាលភក់ ដោយបានសម្របខ្លួនទៅនឹងធម្មជាតិ។

leftcenterrightdel
លោក​តា​ម្នាក់​កំ​ពុង​ចែវ​ទូក (រូប​ថត៖ laodong.vn)

ទីក្រុងហូជីមិញ

ទោះបីជាមិនមែនជារដ្ឋធានី ក៏ដោយ ក៏ទីក្រុងហូជីមិញគឺជាទីក្រុងធំជាងគេ និងអ៊ូអរបំផុតនៅវៀតណាម។ ចំណង់ចំណូលចិត្តរបស់ជនបរទេសជាច្រើននៅពេលមកកាន់ទីក្រុងនេះ គឺបានដើរឆ្លងកាត់ផ្សារនានានៅទីក្រុងហូជីមិញ និងហាងតូចៗនៅតាមចិញ្ចើមផ្លូវ។ ការកើនឡើងនូវចំនួនប្រជាជន និងអគារខ្ពស់ៗបានកសាងឡើងជាបន្តបន្ទាប់បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃវវិស័យពាណិជ្ជកម្មរបស់ទីក្រុង។

leftcenterrightdel
ទី​ក្រុង​ហូជីមិញ (រូបថត៖​anninhthudo.vn)

សារមន្ទីរសំណល់សង្រ្គាមគឺជាសក្ខីភាពបង្ហាញពីភាពក្លាហានរបស់វៀតណាមនៅសតវត្សទី២០។ រថក្រោះ រថយន្ដ និងយន្តហោះគ្រប់ប្រភេទ​នាសម័យសង្រ្គាមត្រូវបានរក្សាទុក និងតាំងបង្ហាញនៅទីនេះ ដែលបានធ្វើឲ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា។

វិមានឯករាជក៏ជាកន្លែងប្រវត្តិសាស្ត្រមួយដែលជិតស្និទ្ធជាមួយទីក្រុងហូជីមិញផងដែរ។ ឥឡូវនេះវាគឺជាសារមន្ទីរមួយដោយមានបន្ទប់ទទួលភ្ញៀវដ៏ប្រណិត រួមជាមួយបន្ទប់សម្ងាត់នានា និងរណ្តៅក្រោមដី។ ទាំងអស់នេះមានរចនាពិសេសដែលនាំមកនូវចំណាប់អារម្មណ៍ពិសេសសម្រាប់សំណង់ដ៏ល្បីមួយនេះ។

បកប្រែដោយ Duy Hoan