leftcenterrightdel
ក្មេងៗសប្បាយរីករាយក្នុងបុណ្យណូអែល

នៅរដ្ឋធានីហាណូយ

ប្រជាពលរដ្ឋចូលមកបណ្តាកន្លែងដូចជា វិមានគ្រិស្តសាសនាធំ ផ្លូវ Ly Quoc Su  វិមានគ្រិស្ត Ham Long ... កាន់តែកុះករ។ ចំពោះមុខបរិវេណនៃគ្រិស្តធំ យុវវ័យជាច្រើនបានប្រមូលគ្នា ហើយថតរូបក្នុងបរិយាកាសបុណ្យណូអែល។

leftcenterrightdel
 បរិយាកាសបុណ្យណូអែលនៅទីក្រុង ហូជីមិញ

ទីក្រុងហូជីមិញ

បុណ្យណូអែលឆ្នាំនេះមិនច្រំនឹងវេលានៃអាកាសធាតុរងាទេ ហេតុនោះបណ្តាលឲ្យបរិយាកាសនៃបុណ្យណូអែលកាន់តែសប្បាយ និងទាក់ទាញបានប្រជាជនជាច្រើនមកលេងកំសាន្តដែរ។ ចំនួនប្រជាពលរដ្ឋមកទស្សនាបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា Diamond Plaza, Vincom, Aeon Mall... កើនឡើងលើសពីធម្មតាយ៉ាងខ្លាំង។

leftcenterrightdel
 ទិដ្ឋភាពបុណ្យណូអែលនៅក្រុងដាណាំង (រូបថត៖ baodanang)

ទីក្រុង ដាណាំង

រាត្រីថ្ងៃទី ២៤ ធ្នូ ទោះបីអាកាសធាតុរងាតិចតួចក្តី ក៏ប៉ុន្តែប្រជាជននៅហូរចូលក្រុងដាណាំង ដើម្បីចូលរួមបរិយាកាសសប្បាយនៃបុណ្យណូអែលនៅមានច្រើនដែរ។ នៅបណ្តាមជ្ឈមណ្ឌលកំសាន្តត្រូវបានតុបតែងដោយភ្លើងដ៏ស្អាត ហើយបានទាក់ទាញយុវវ័យមកទស្សនាយ៉ាងកុះករ។    

បកប្រែដោយ Minh Trung