នេះគឺជាលើកដំបូងដែលឈុតសំលៀកបំពាក់អាវផាយរបស់វៀតណាមត្រូវបានឧទ្ទេសនាមនៅសហព័ន្ធរុស្ស៊ី។ នៅទីនេះ លោកស្រី Minh Hanh បានអត្ថាធិប្បាយអំពីប្រវត្តិសាស្រ្តរបស់ឈុតសំលៀកបំពាក់អាវផាយវៀតណាម ចាប់តាំងពីដើមសតវត្សរ៍ទី ១៩ មកម៉្លេះ។ លោកស្រី Minh Hanh បានឲ្យដឹងថា លោកស្រីមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលបង្ហាញឈុតសំលៀកបំពាក់អាវផាយ ដោយសារនេះគឺជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីរូបភាពវៀតណាមទៅកាន់ប្រជាជនរុស្ស៊ី។

leftcenterrightdel
លោកស្រី Minh Hanh អ្នករចនាម៉ូដ (រូបថត៖ vov.vn)

“នាងខ្ញុំត្រូវឧទ្ទេសនាមអំពីការបង្ហាញសំលៀកបំពាក់អាវផាយឲ្យបានច្រើនថែមទៀត។ មនុស្សទាំងឡាយអាចយល់ដឹងអំពីសោភ័ណភាព របស់វៀតណាមតាមរយៈការបង្ហាញសំលៀកបំពាក់នេះ ដោយសារវាមានតម្លៃផង និងមានកម្លាំងរស់ចំពោះសម័យទំនើបផងដែរ”៕

តាម vovworld.vn