leftcenterrightdel
ទិដ្ឋភាពនេះកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅអ៊ីតាលី

ស្ថិតក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍វៀតណាមឆ្នាំ២០១៨ នៅតំបន់អឺរ៉ុបប៉ែកខាងលិចនោះ នេះគឺជាឱកាសដើម្បីផ្នែកទេសចរណ៍វៀតណាមឧទ្ទេសនាមផលិតផលទេសចរណ៍ គោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយដល់អតិថិជនអំពីទឹកដីវៀតណាមដ៏ស្រស់បំព្រងជាមួយទីកន្លែងទេសចរណ៍ជាច្រើនដូចជា៖ ឈូងសមុទ្រ Ha Long អតីតរាជធានីហ្វេ វិថីបុរាណ Hoi An ឬផលិតផលទេសចរណ៍ដ៏វិសេសវិសាលអំពីវប្បធម៌ និងម្ហូបអាហាររបស់វៀតណាម។

តំបន់អឺរ៉ុបប៉ែកខាងលិចគឺជាទីផ្សារសំខាន់របស់ទេសចរណ៍វៀតណាម។ នាពេលថ្មីៗនេះ រដ្ឋាភិបាលបានសំរេចបន្តពន្យាពេលលើកលែងទិដ្ឋាការចូលវៀតណាមជូនប្រជាពលរដ្ឋនៃប្រទេសអឺរ៉ុបប៉ែកខាងលិចចំនួន ៥ (អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ) ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ហើយតាមនោះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរពីទីផ្សារទាំងនេះមកកាន់វៀតណាម៕

តាម ​vovworld.vn