ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១ និងថ្ងៃទី២ ខែកញ្ញា គណៈគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញបានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ៣៨,៦២៥ នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្ដរជាតិចំនួន ១,១៣៣ នាក់។

leftcenterrightdel
រូបថតឧទាហរណ៍។ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះដែរ គណៈគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញ បានសហការយ៉ាងម៉តចត់ជាមួយបណ្តាកងកម្លាំង ស្ថាប័នមានសមត្ថកិច្ចរបស់ទីក្រុងហាណូយក្នុងការត្រៀមរៀបចំការទទួលប្រជាជន ភ្ញៀវទេសចរបរទេសឲ្យបានល្អបំផុត។

នាថ្ងៃទី២ កញ្ញា គណៈគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញ បានផ្ដល់ទឹកសុទ្ធ និងនំប៉័ងដោយឥតគិតថ្លៃសម្រាប់ភ្ញៀវដែលមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ៕

បកប្រែដោយ Huyen Trang