leftcenterrightdel
សិល្បករ Tran Khanh Chuong និងវរសេនីយ៍ទោ Mai Thi Ngoc នាយិការងសារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាមទស្សនាស្នាដៃ​

ការប្រឡងមានការចូលរួមពី​សិល្បករចំ​នួន​ ១៥ នាក់នៅក្នុងនិងក្រៅកងទ័ពនៅតំបន់ខាងជើងប្រទេស​វៀត​ណាម​។ ក្រោយរយៈពេល​ ១៥ ថ្ងៃ សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម និងសមាគមវិចិត្រសិល្បៈវៀតណាមទទួលបានស្នាដៃគំនូរចំនួន ២៩ ផ្ទាំង។ ស្នាដៃទាំងឡាយបានគូរស្តីអំពីការតស៊ូ ដើម្បីរំដោះជាតិ និងលើកតម្កើងរូបភាពបងៗកងទ័ពនាបច្ចុប្បន្ននេះ។ ស្នាដៃទាំងឡាយនេះនឹងចូលរួមក្នុងពិធីពិព័រណ៌របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សមាគមវិចិត្រសិល្បៈវៀតណាម និងឆ្ពោះទៅពិព័រណ៌វិចិត្រសិល្បៈជាតិស្តីអំពីកងកម្លាំងប្រដាប់អាវុធ  និង​ការតស៊ូបដិវត្តន៍ឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh