ពិធីបុណ្យនេះមានទ្រង់ទ្រាយធំជាងប៉ុន្មានឆ្នាំមុន ហើយបានប្រព្រឹត្តទៅយ៉ាងអធិកអធម។ ពិធីបុណ្យបានរំលឹកឡើងវិញនូវជីវភាពកាន់ពុទ្ធសាសនារបស់ព្រះ​ចៅ​អធិរាជ Tran Nhan Tong ។ ពិធីបុណ្យនេះគឺជាផ្នែកមួយនៃសកម្មភាពនានាជាបន្តបន្ទាប់ ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ជាតិ ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅខេត្ត Quang Ninh ។

leftcenterrightdel
ពិធីបុណ្យ Yen Tu

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យមានសកម្មភាពវប្បធម៌ជាច្រើនដូចជា ល្បែងជល់មាន់ ល្បែងចោលឈូង របាំប្រពៃណីរបស់ជនជាតិ Dao Thanh Y សិល្បៈក្បាច់គុនប្រពៃណី និងសម្តែងសិល្បៈនៅស្ពាន Thuy Dinh។

នៅឆ្នាំ២០១៧ ពិធីបុណ្យ Yen Tu បានទាក់ទាញភ្ញៀវទេសចរប្រមាណ ១.៥ លាននាក់។ ឆ្នាំនេះខេត្ត Quang Ninh រំពឹងថានឹងទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២ លាននាក់មកទស្សនា Yen Tu ៕

បកប្រែដោយ Duy Hoan