leftcenterrightdel
ក្នុងឆ្នាំ២០១៩ វិស័យជលផលត្រូវបានរំពឹងទុកថា នឹងមានកាលានុវត្តភាពជាច្រើនដើម្បីស្ដារសន្ទុះកំណើនឡើងវិញ

 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំស្ដីពីការអនុវត្ដផែនការនាំចេញជលផលឆ្នាំ ២០១៩ នៅទីក្រុងហូជីមិញកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ លោក Ngo Van Ich ប្រធានសមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាម (Vasep) បានជម្រាបថា ក្នុងឆ្នាំ២០១៩ វិស័យជលផលត្រូវបានរំពឹងទុកថា នឹងមានកាលានុវត្តភាពជាច្រើនដើម្បីស្ដារសន្ទុះកំណើនឡើងវិញ។ ជាក់ស្ដែងគឺត្រីប្រាកំពុងមានវត្ដមាននៅទីផ្សារធំៗជាច្រើន តាមនោះអាចរក្សាបាននូវទំហំនាំចេញគួរអោយចាប់អារម្មណ៍ចាប់តាំងពីឆ្នាំ២០១៨។ មុខទំនិញបង្កងនាំចេញក៏ត្រូវបានរំពឹងទុកថា នឹងមានការរីកចម្រើនឡើងវិញ ព្រោះថាកម្រិតពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃបង្កងរបស់អាមេរិកក្នុងដំណាក់កាលត្រួតពិនិត្យរដ្ឋបាលលើកទី១២ (POR 12) គឺទាបជាង POR 11។ ទន្ទឹមនឹងនោះ ចាប់តាំងពីដើមឆ្នាំ២០១៩ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការចំពោះវៀតណាម ហើយទំនិញនាំចេញសឹងតែទាំងអស់របស់វៀតណាមទៅក្នុងប្រទេសសមាជិក CPTPP ដទៃទៀតដែលក្នុងនោះមានមុខទំនិញជលផល នឹងត្រូវបានលុបចោលពន្ធនាំចូលទាំងស្រុង។

ប៉ុន្តែតាមលោក Truong Dinh Hoe អគ្គលេខាធិការ Vasep បានអោយដឹងថា ដើម្បីសម្រេចបាននូវគោលដៅ១០ពាន់លានដុល្លាអាមេរិកនោះ គឺវិស័យជលផលត្រូវកសាងយុទ្ធសាស្ត្រអភិវឌ្ឍការចិញ្ចឹមអោយបានសមស្រប លើកកំពស់បច្ចេកវិទ្យាកែច្នៃនិងជំរុញការនាំចេញដែលក្នុងនោះត្រូវដោះស្រាយបញ្ហាសារធាតុគីមីអង់ទីប៊ីយ៉ូទិកក្នុងផលនេសាទ ក៏ដូចជាជំងឺទូទៅក្នុងបង្កងនាបច្ចុប្បន្ន សំដៅ​ពង្រឹងជំនឿទុកចិត្តរបស់អតិថិជនចំពោះផលិតផលបង្កងវៀតណាមផងដែរ៕

តាម vovworld.vn