នៅថ្ងៃធ្វើការទីពីរ អ្នកចូលរួមបានវាយតំលៃទៅលើស្ថានភាពនៃសមុទ្រខាងកើតនាពេលកន្លងមក ហើយបានលើកឡើងនូវដំណោះស្រាយជាច្រើនក្នុងការកសាងទំនុកចិត្ត ការគ្រប់គ្រង និងការដោះស្រាយជំលោះតាមជំហាននិមួយៗ ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។ អ្នកប្រាជ្ញជាច្រើនបានអះអាងថា ការកើនឡើងនៃការកសាងកងកម្លាំងយោធានៅសមុទ្រខាងកើតគឺជាហានិភ័យខ្ពស់បំផុតនៃអស្ថិរភាពនាបច្ចុប្បន្ននេះ។ អ្នកឯកទេសផ្នែកច្បាប់ជាច្រើនក៏បានសង្កត់ធ្ងន់លើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិស្តីពីការដោះស្រាយជម្លោះដោយមសន្តិវិធី និងហាមឃាត់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំងអាវុធក្នុងច្បាប់អន្តរជាតិ។

leftcenterrightdel
ប្រ​តិភូ​ទាំង​ឡាយចូល​រួម​ក្នុង​សិក្ខា​សា​លា (រូប​ថត៖ vov.vn)

ស្តីពីដំណោះស្រាយនៃការកសាងជំនឿទុកចិត្ត ការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតនាពេលខាងមុខនេះ អ្នកប្រាជ្ញជាច្រើនអះអាងថា ភាគីនានាគួរតែពិនិត្យឡើងវិញនូវការទាមទាររបស់ខ្លួន ហើយបោះបង់ចោលនូវការទាមទារដែលហួសប្រមាណ និងមិនស្របតាមច្បាប់អន្តរជាតិ ។ យោងតាមការកត់សម្គាល់ពីអ្នកប្រាជ្ញនានាឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីនានាមានកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅក្នុងសមុទ្រខាងកើត (COC) ក៏ប៉ុន្តែដំណើការចរចាអំពី COC នេះ នឹងត្រូវចំណាយពេលវេលាជាច្រើនដែរ។ អ្នកចូលរួមជាច្រើនដែលមកពីប្រទេសនៅខាងក្រៅតំបន់រំពឹងថា អាស៊ាន និងចិន នឹងបង្កើនតម្លាភាពនៃដំណើរការចរចារ ដោយគោរពតាមផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសនៅខាងក្រៅតំបន់។ ក្រៅពី COC អ្នកចូលរួមជាច្រើនបានស្នើឲ្យឱ្យបណ្តាប្រទេសអាស៊ានអាចដាក់ចេញនូវគំនិតផ្តួចផ្តើមដើម្បីបង្កើតនូវក្រមប្រតិបត្តិផ្សេងៗទៀតនៅក្នុងសមុទ្រខាងកើតដូចជា ក្រមប្រតិបត្តិសម្រាប់ការប្រឆាំងនឹងការប៉ះទង្គិចគ្នាដោយចៃដន្យនៅលើអាកាស ឬក្រមប្រតិបត្តិសម្រាប់ការដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិចចេញទៅសមុទ្រជាដើម៕

បកប្រែដោយ Duy Hoan