leftcenterrightdel
ឈុតសំដែងសិល្បៈរបស់កុមារក្នុងក្រុមតន្ដ្រី The Voice Kids

 

អញ្ជើញចូលរួមមានលោក Truong Tan Sang អតីតប្រធានរដ្ឋ; លោក Phan Dien អតីតអចិន្ដ្រៃយ៍គណៈលេខា និងជាប្រធានក្រុមប្រឹក្សានៃមូលនិធិជំនួយគ្រប់គ្រងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម; លោក Nguyen Xuan Cuong រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនិងជាប្រធានគណៈដឹកនាំអំពីការគ្រប់គ្រង់គ្រោះធម្មជាតិ ព្រមទាំងតំណាងស្ថាប័ន មូលដ្ឋាន និងសប្បុរសជនផងដែរ។

leftcenterrightdel
សហគ្រាស និងសប្បុរសជនជួយឧបត្ថម្ភដល់មូលនិធិគ្រប់គ្រង់គ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម

 

កម្មវិធីសិល្បៈដ៏មានអត្ថន័យនេះ បានបញ្ចាំងវីដីអូអំពីការបំផ្លិចបំផ្លាញដោយសារគ្រោះធម្មជាតិ និងផ្សាយរូបភាពគំរាមកំហែងនៃគ្រោះមហន្តរាយធម្មជាតិចំពោះមនុស្សគ្រប់រូប ជាពិសេសគឺកុមារនោះដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។ ក្រៅពីនេះ កម្មវិធីក៏បានបញ្ចាំងវីដីអូដែលបង្ហាញក្ដីសុបិនរបស់កុមារ និងការអំពាវនាវមនុស្សគ្រប់រូបជួយឧបត្ថម្ភដល់កុមារក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ ក៏ដូចជាការរួមវិភាគទានកាត់បន្ថយផលវិបាកដោយសារគ្រោះធម្មជាតិផងដែរ៕

បកប្រែដោយ Pham Diep