ពិធីមានវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងតំណាងសហគ្រាសកម្ពុជាជាង៨០។ ថ្លែងនៅឱកាសនេះ លោក Tran Trung Tuong អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងនិងបំពង់ទឹកក្តៅ Rang Dong បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Rang Dong បាននាំចេញដល់ទីផ្សារក្នុងនិងក្រៅប្រទេសនូវបំពង់ទឹកក្តៅប្រហែល ២០ លានគ្រឿង ផលិតផលភ្លើងបំភ្លឺជាង ១០០ លានគ្រឿង។ ដោយមានខ្សែសង្វាក់ផលិតកម្មទំនើប ប្រព័ន្ធគ្រប់គ្រងមានគុណភាពល្អ ផលិតផលនៃក្រុមហ៊ុន Rang Dong បានមានវត្តមាននៅទីផ្សារនៃប្រទេសនិងតំបន់ដែនដីជាង២០ រួមទាំងជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង សិង្ហបុរី។ល។ ក្នុងពិធីលើកនេះ ក្រុមហ៊ុន Rang Dong បានឧទ្ទេសនាមផលិតផលថ្មីដែលធានាសុវត្ថិភាព និងមានការសំចៃដល់អតិថិជនកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃពិធីឧទ្ទេសនាម (រូបថត៖ nhandan.com.vn)

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជានៅប៉ុន្មានឆ្នាំកន្លងមកបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាចំនួនជាង២១០ ដោយមានដើមទុនចុះបញ្ជីជាង ៣ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជិត ៤.៧ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ដល់សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មលើវិស័យផលិតផលភ្លើងបំភ្លឺរវាងសហគ្រាសនៃប្រទេសទាំងពីរនៅតែមានកម្រិតទាប ស្រូបយក ៣% នៃការនាំចូលសរុបនៃក្រុមទំនិញនៅកម្ពុជា៕

បកប្រែដោយ Thuy Anh