leftcenterrightdel
លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលវៀតណាម អញ្ជើញ​ចូល​រួម​ពី​ធី (រូប​ថត៖ baodautu.vn)

នៅឯកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានឲ្យដឹងថា កម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌត្រីកោណអភិវឌ្ឍត្រូវបានអនុវត្តជិត ២០ ឆ្នាំហើយ។

សម្រាប់ប្រទេសទាំង៣ ការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍នេះមានអត្ថន័យជាយុទ្ធសាស្រ្តយ៉ាងសំខាន់ ទាំងផ្នែកនយោបាយ ការទូត សន្តិសុខ ការពារសេដ្ឋកិច្ច និងសង្គម ក្នុង​បំ​ណង​ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងបីលើ​ស្មារតី នៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ  មិត្តភាពជាប្រពៃណីដែលមានស្រាប់។

ការជម្រុញឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពនៃរាល់សកម្មភាពក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយយន្តការ និងគោលនយោបាយសមស្រប គឺជាភារកិច្ចសំខាន់របស់គណៈកម្មាធិការសម្របសម្រួលរួម។

រហូតមកដល់ពេលនេះប្រទេសទាំង ៣ រៀបចំកិច្ចប្រជុំគណៈកម្មាធិការសំរបសំរួលរួម នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម បាន១១លើកហើយ។

រួមជាមួយកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី ការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍ទទួលបានលទ្ធផលសំខាន់ៗ ក្នុងវិស័យជាច្រើនដូចជា ការធានាសន្តិសុខ និងស្ថិរភាពនយោបាយនៅក្នុងតំបន់ ការអភិវឌ្ឍសង្គម - សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រជាដើម៕

បកប្រែដោយ Thanh Cong