ថ្លែងនៅពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង បណ្ឌិត Phan Anh Viet នាយករងនៃវិទ្យាស្ថានការពារជាតិបានឲ្យដឹងថា សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទបានសិក្សាល្អដោយទទួលបានលទ្ធផលពូកែ និងគ្រាន់បើ ១០០% ក្នុងនោះពូកែ ២០%។ យោងតាមលោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង បណ្ឌិត Phan Anh Viet ឲ្យដឹងដា នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់សិក្ខាកាមបន្តលើកកំពស់សមត្ថភាព ការត្រិះរិះ និងលទ្ធភាពបញ្ជាការ សេនាធិការដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចកសាង និងការពារប្រទេសកម្ពុជា រួមចំណែកក្នុងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខក្នុងតំបន់ និងបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង បណ្ឌិត Phan Anh Viet ប្រគល់លិខិតសរសើរជូនសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង បណ្ឌិត Phan Anh Viet បានសម្តែងនូវការជឿជាក់ថា នៅក្នុងមុខតំណែងរៀងៗខ្លួន សិក្ខាកាមទាំងអស់នឹងប្រើប្រាស់នូវចំណេះដឹងដែលត្រូវបានសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិវៀតណាមទៅលើការបញ្ជានៅអង្គភាពថ្នាក់យុទ្ធនាការយុទ្ធសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ និងចូលរួមក្នុងការធ្វើផែនការយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខជាតិ ដែលរួមចំណែកក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងអភិវឌ្ឍន៍ ព្រមទាំង រួមចំណែកជាវិជ្ជមានក្នុងការពូនជ្រំទំនាក់ទំនង "ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង" រវាងវៀតណាមនិងកម្ពុជា៕

បកប្រែដោយ Duy Hoan