leftcenterrightdel
លោកឧត្តមនាវីឯក មាន វ៉ា ផ្តល់អំណោយជូនដល់បញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម (រូបថត៖ baohaiquanvietnam.vn)

ការសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកងទ័ពជើងទឹកភាគខាងត្បូងវៀតណាម គឺជាសកម្មភាពប្រចាំឆ្នាំរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដែលសំដៅពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។

ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៩ ឧត្តមនាវីឯក មាន វ៉ា បានជូនពរគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម និងកងទ័ពទាំងមូលមានសុខភាពល្អ សុភមង្គល និងបំពេញល្អនូវរាល់ភារកិច្ចនៅឆ្នាំ២០១៩៕

បកប្រែដោយ Huyen Trang