leftcenterrightdel
 គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជូនពរបញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូនៃបណ្តាអង្គភាពកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារឹកដែលបញ្ជាការដ្ឋានយោធភូមិភាគទី៧ជូនចំពោះគណៈប្រតិភូ ព្រមទាំងជូនពរបញ្ជាការដ្ឋានយោធភូមិភាគទី៧ កម្មាភិបាលនិងយុទ្ធជនមានសុខភាពល្អបរិបូរ សុភមង្គល ហើយជូនពរចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា និយាយរួម និងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៧ និងបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទកម្ពុជានិយាយដោយឡែកឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី ២ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជូនពរបញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)


លោកឧត្តមសេនីយ៍ត្រី  Du Truong Giang បានថ្លែងអំណរគុណចំពោះការជូនពរដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំនៃបណ្តាអង្គភាពកងយោធពលខេមរភូមិន្ទ ជូនចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៩។ លោកបានរំពឹងថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាព ជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរនឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព ប្រពៃណីនិងយូរអង្វែងរវាងប្រទេសទាំងពីរឲ្យកាន់តែស្ថិតស្ថេរជារៀងរហូត៕

leftcenterrightdel
កងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជូនពរបញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

បកប្រែដោយ Huyen Trang