ក្នុងជំនួបនេះ លោក Nguyen Hanh Phuc បានសម្តែងនូវការជឿជាក់ថា កិច្ចប្រជុំ APPF-27 ដែលរៀបចំឡើងដោយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា នឹងទទួលបានជោគជ័យ និងបញ្ជាក់ពីតួនាទីរបស់កម្ពុជាត្រូវបានពង្រឹងនៅក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Nguyen Hanh Phuc ជួបសន្ទនាជាមួយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា (រូប​ថត៖ ​vnanet.vn)

ក្នុងនាមជាអគ្គលេខាធិការ នាយខុទ្ទកាល័យនៃរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc មានក្តីសប្បាយរីករាយ​ដោយបានឃើញថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភា ព្រឹទ្ធសភាកម្ពុជាកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើ។ ភាគីទាំងពីរបានអនុវត្តយ៉ាងល្អនូវរាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១២ ហើយបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ស្ថាប័នជំនាញ និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរយ៉ាងទៀតទាត់ដែរ។

ចំ​ណែក​ឯកឧត្តម ឡេង ប៉េងឡុង ឲ្យដឹងថា នាពេលខាងមុខនេះ ភាគីទាំងពីរបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាពសម្រាប់ក្រុមការងារជំនួយរបស់ភាគីទាំងពីរ តាមសមត្ថភាពជាក់ស្តែង និងស្របតាមកម្មវិធីសហប្រតិបត្តិការរួម រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

បកប្រែដោយ Thanh Cong